44. ឯពួកកូនចៅអេស៊ើរតាមគ្រួគេ គឺយីមន៉ា១ ជាអ្នកដែលបង្កើតគ្រួយីមន៉ា យីសវី១ ជាអ្នកដែលបង្កើតគ្រួយីសវី បេរា១ ជាអ្នកដែលបង្កើតគ្រួបេរា
45. ឯកូនរបស់បេរា នោះគឺហេប៊ើរ១ ជាអ្នកដែលបង្កើតគ្រួហេប៊ើរ ម៉ាលគាល១ ជាអ្នកដែលបង្កើតគ្រួម៉ាលគាល
46. ឯកូនស្រីរបស់អេស៊ើរ នោះឈ្មោះសេរ៉ា
47. នោះជាពួកគ្រួរបស់កូនចៅអេស៊ើរ តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៥ម៉ឺន៣ពាន់៤០០នាក់។
48. ឯពួកកូនចៅណែបថាលីតាមគ្រួគេ គឺយ៉ាស៊ាល១ ជាអ្នកដែលបង្កើតគ្រួយ៉ាស៊ាល គូនី១ ជាអ្នកដែលបង្កើតគ្រួគូនី
49. យេស៊ើរ១ ជាអ្នកដែលបង្កើតគ្រួយេស៊ើរ ស៊ីលិម១ ជាអ្នកដែលបង្កើតគ្រួស៊ីលិម
50. នោះជាពួកគ្រួរបស់ណែបថាលីតាមគ្រួគេ អស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៤ម៉ឺន៥ពាន់៤០០នាក់។
51. នេះជាចំនួននៃអស់អ្នក ដែលបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែល រួមទាំងអស់ មាន៦សែន១ពាន់៧៣០នាក់។
52. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
53. ត្រូវឲ្យចែកស្រុក ទុកជាមរដក ឲ្យដល់អ្នកទាំងនេះ តាមចំនួនឈ្មោះគេ
54. ឯពួកណាដែលមានគ្នាច្រើន នោះត្រូវចែកឲ្យជាច្រើន ហើយពួកណាមានគ្នាតិច នោះក៏ត្រូវចែកឲ្យតាមតិចវិញ គ្រប់គ្នាត្រូវទទួលមរដក តាមចំនួននៃអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ
55. ប៉ុន្តែស្រុកនោះត្រូវចាប់ឆ្នោតចែកគ្នា គេត្រូវស៊ីមរដក តាមឈ្មោះពូជអំបូរនៃអយ្យកោគេរៀងខ្លួន
56. គឺដោយចាប់ឆ្នោតដែលត្រូវចែកមរដកឲ្យដល់គេ តាមដែលមានគ្នាច្រើន និងគ្នាតិច។
57. ឯក្នុងពួកលេវី នោះបានរាប់អ្នកទាំងនេះ តាមគ្រួគេ គឺគើសុន១ ជាអ្នកដែលបង្កើតគ្រួគើសុន កេហាត់១ ជាអ្នកដែលបង្កើតគ្រួកេហាត់ និងម្រ៉ារី១ ជាអ្នកដែលបង្កើតគ្រួម្រ៉ារី
58. នេះជាពួកគ្រួរបស់លេវី គឺជាគ្រួលិបនី១ គ្រួហេប្រុន១ គ្រួម៉ាស់លី១ គ្រួមូស៊ី១ គ្រួកូរេ១ ឯកេហាត់គាត់បង្កើតអាំរ៉ាម
59. ហើយប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកិបិតជាកូនលេវី ដែលលេវីបានបង្កើតនៅស្រុកអេស៊ីព្ទ នាងនោះនឹងអាំរ៉ាមបង្កើតបានអើរ៉ុន១ ម៉ូសេ១ និងម៉ារាម ដែលជាបងស្រីគេ
60. ឯអើរ៉ុន លោកបង្កើតបានណាដាប១ អ័ប៊ីហ៊ូវ១ អេលាសារ១ និងអ៊ីថាម៉ារ១
61. ឯណាដាប និងអ័ប៊ីហ៊ូវនេះ គេបានស្លាប់ទៅក្នុងកាលដែលយកភ្លើងដទៃ មកថ្វាយនៅចំពោះព្រះយេហូវ៉ា
62. នោះពួកលេវីដែលបានរាប់ហើយ មានចំនួន២ម៉ឺន៣ពាន់នាក់ គឺជាប្រុសៗទាំងអស់ ចាប់តាំងពីអាយុ១ខែឡើងទៅលើ ដ្បិតគេមិនបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះគេគ្មានចំណែកមរដកនៅជាមួយនឹងពួកកូនចៅអ៊ីស្រាអែលឡើយ។