ជនគណនា 26:44-54 ព្រះគម្ពីរបរិសុទ្ធ (KHOV)

44. ឯ​ពួក​កូន​ចៅ​អេស៊ើរ​តាម​គ្រួ​គេ គឺ​យីមន៉ា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យីមន៉ា យីសវី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យីសវី បេរា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេរា

45. ឯ​កូន​របស់​បេរា នោះ​គឺ​ហេប៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេប៊ើរ ម៉ាលគាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម៉ាលគាល

46. ឯ​កូន​ស្រី​របស់​អេស៊ើរ នោះ​ឈ្មោះ​សេរ៉ា

47. នោះ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​អេស៊ើរ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់។

48. ឯ​ពួក​កូន​ចៅ​ណែប‌ថាលី​តាម​គ្រួ​គេ គឺ​យ៉ាស៊ាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាស៊ាល គូនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​គូនី

49. យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ស៊ីលិម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីលិម

50. នោះ​ជា​ពួក​គ្រួ​របស់​ណែប‌ថាលី​តាម​គ្រួ​គេ អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៤០០​នាក់។

51. នេះ​ជា​ចំនួន​នៃ​អស់​អ្នក ដែល​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួម​ទាំង​អស់ មាន​៦​សែន​១​ពាន់​៧៣០​នាក់។

52. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

53. ត្រូវ​ឲ្យ​ចែក​ស្រុក ទុក​ជា​មរដក ឲ្យ​ដល់​អ្នក​ទាំង​នេះ តាម​ចំនួន​ឈ្មោះ​គេ

54. ឯ​ពួក​ណា​ដែល​មាន​គ្នា​ច្រើន នោះ​ត្រូវ​ចែក​ឲ្យ​ជា​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ក៏​ត្រូវ​ចែក​ឲ្យ​តាម​តិច​វិញ គ្រប់​គ្នា​ត្រូវ​ទទួល​មរដក តាម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ

ជនគណនា 26