3. នោះម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ប្រាប់គេនៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូរថា
4. ត្រូវរាប់ឯងរាល់គ្នា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ហើយនឹងកូនចៅអ៊ីស្រាអែល នៅគ្រាដែលបានចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
5. ឯរូបេនគាត់ជាកូនច្បងរបស់អ៊ីស្រាអែល ហើយពួកកូនចៅរូបេន គឺហេណុក១ ដែលជាអ្នកបង្កើតគ្រួហេណុក ប៉ាលូវ១ ដែលជាអ្នកបង្កើតគ្រួប៉ាលូវ
6. ហេស្រុន១ ដែលជាអ្នកបង្កើតគ្រួហេស្រុន កើមី១ ដែលជាអ្នកបង្កើតគ្រួកើមី
7. នោះជាពួកនៃរូបេន ឯអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ នោះមានចំនួន៤ម៉ឺន៣ពាន់៧៣០នាក់
8. ឯកូនរបស់ប៉ាលូវ គឺអេលាប
9. ហើយកូនរបស់អេលាប គឺនេមួល១ ដាថាន១ អ័ប៊ីរ៉ាម១ គឺដាថាន និងអ័ប៊ីរ៉ាមនេះហើយ ដែលគេបានហៅមកឯពួកជំនុំ ជាអ្នកដែលបានលើកគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ជាមួយនឹងពួកកូរេ ក្នុងកាលដែលពួកកូរេ បានលើកគ្នាទាស់ទទឹងនឹងព្រះយេហូវ៉ា
10. តែដីបានហាឡើង ទទួលស្រូបយកគេជាមួយនឹងកូរេទៅ ក្នុងកាលដែលពួកកូរេនោះត្រូវស្លាប់ ហើយក៏មានភ្លើងឆេះមនុស្ស២៥០នាក់ដែរ ពួកនោះឯងបានត្រឡប់ជាគំរូដល់បណ្តាជន
11. តែឯកូនចៅរបស់កូរេ នោះមិនបានស្លាប់ទេ។
12. ឯពួកកូនចៅស៊ីម្មានតាមគ្រួគេ គឺយេមូអែល១ ជាអ្នកដែលបង្កើតគ្រួយេមូអែល យ៉ាមីន១ ជាអ្នកដែលបង្កើតគ្រួយ៉ាមីន យ៉ាគិន១ ជាអ្នកដែលបង្កើតគ្រួយ៉ាគិន