ជនគណនា 26:21-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេស្រុន ហាមុល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាមុល

22. នោះ​ជា​ពួក​គ្រួ​របស់​យូដា តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៧​ម៉ឺន​៦​ពាន់​៥០០​នាក់។

23. ឯ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ គឺ​ថូឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ថូឡា ពូវ៉ា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពូវ៉ា

24. យ៉ាសុប​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាសុប ស៊ីមរ៉ុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីមរ៉ុន

25. នោះ​ជា​ពួក​គ្រួ​របស់​អ៊ីសាខារ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៦​ម៉ឺន​៤​ពាន់​៣០០​នាក់។

26. ឯ​ពួក​កូន​ចៅ​សាប់‌យូល៉ូន​តាម​គ្រួ​គេ គឺ​សេរែត​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរែត អេឡូន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេឡូន យ៉ាលាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាលាល

27. នោះ​ជា​ពួក​គ្រួ​របស់​សាប់‌យូល៉ូន តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​៦​ម៉ឺន​៥០០​នាក់។

28. ឯ​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ គឺ​ម៉ាន៉ាសេ​១ និង​អេប្រា‌អិម​១

29. ពួក​កូន​ចៅ​ម៉ាន៉ាសេ គឺ​ម៉ាគារ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម៉ាគារ ហើយ​ម៉ាគារ​ក៏​បង្កើត​កាឡាត ដែល​ជា​អ្នក​បង្កើត​គ្រួ​កាឡាត

30. ពួក​កូន​របស់​កាឡាត គឺ​យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ហេលេក​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេលេក

31. អាសរាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អាសរាល ស៊ីគែម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីគែម

ជនគណនា 26