ជនគណនា 26:11-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. តែ​ឯ​កូន​ចៅ​របស់​កូរេ នោះ​មិន​បាន​ស្លាប់​ទេ។

12. ឯ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ គឺ​យេមូ‌អែល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេមូ‌អែល យ៉ាមីន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាមីន យ៉ាគិន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាគិន

13. សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស សូល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សូល

14. នោះ​ជា​ពួក​គ្រួ​របស់​ស៊ីម្មាន មាន​ចំនួន​២​ម៉ឺន​២​ពាន់​២០០​នាក់។

15. ឯ​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ គឺ​សេផុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេផុន ហាក់គី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាក់គី ស៊ូនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូនី

16. អូសនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អូសនី អេរី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេរី

17. អើរ៉ូត​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អើរ៉ូត អើ​រេលី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អើរេលី

18. នោះ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​កាឌ់ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់។

19. ឯ​ពួក​កូន​ចៅ​យូដា គឺ​អ៊ើរ​១ ហើយ​នឹង​អូណាន់​១ ឯ​អ៊ើរ​ហើយ​នឹង​អូណាន់​នេះ គេ​បាន​ស្លាប់​ទៅ​នៅ​ស្រុក​កាណាន

20. ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ គឺ​សេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេឡា ពេរេស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពេរេស សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស

21. ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេស្រុន ហាមុល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាមុល

ជនគណនា 26