4. រួចគេធ្វើដំណើរពីភ្នំហោរដើរទៅ តាមផ្លូវសមុទ្រក្រហម ដើម្បីនឹងវាងព័ទ្ធស្រុកអេដំម តែបណ្តាជនមានចិត្តរវាត ដោយព្រោះផ្លូវនោះ
5. ក៏និយាយទាស់នឹងព្រះ ហើយទាស់នឹងម៉ូសេថា ម្តេចក៏បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ឲ្យត្រូវស្លាប់នៅក្នុងទីរហោស្ថានដូច្នេះ ដ្បិតគ្មានអាហារ គ្មានទឹកសោះ ហើយយើងទ្រាន់ណាយនឹងនំគំរក់នេះពេកណាស់
6. នោះព្រះយេហូវ៉ាទ្រង់ចាត់ពស់ភ្លើងមកកណ្តាលពួកជន ពស់ទាំងនោះក៏ចឹកគេ ហើយមានមនុស្សស្លាប់ជាច្រើន
7. បណ្តាជនទាំងឡាយក៏មកឯម៉ូសេ ជំរាបថា យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោកដែរ ដូច្នេះ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាផង សូមទ្រង់បន្ថយពស់ទាំងនេះចេញពីយើងរាល់គ្នាទៅ នោះម៉ូសេក៏អធិស្ឋានឲ្យគេ
8. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ
9. ម៉ូសេក៏ធ្វើរូបពស់១ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ។