17. ដូច្នេះសូមអនុញ្ញាត ឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងមិនដើរកាត់ស្រែ ឬចំការទេ ក៏មិនផឹកទឹកអណ្តូងដែរ គឺយើងខ្ញុំនឹងដើរតាមតែផ្លូវថ្នល់របស់ស្តេចវិញ ឥតមានបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ទាល់តែបានឆ្លងហួសពីព្រំដែនទ្រង់ទៅ
18. តែស្តេចស្រុកអេដំមមានព្រះបន្ទូលតបថា មិនត្រូវឲ្យឯងដើរកាត់ស្រុករបស់យើងឡើយ បើធ្វើដូច្នោះ នោះយើងនឹងយកដាវចេញមកច្បាំងនឹងឯងហើយ
19. ពួកកូនចៅអ៊ីស្រាអែលគេអង្វរថា យើងខ្ញុំរាល់គ្នានឹងគ្រាន់តែដើរតាមថ្នល់ធំទេ បើសិនជាយើងខ្ញុំ ឬហ្វូងសត្វយើងខ្ញុំផឹកទឹករបស់ទ្រង់ នោះយើងខ្ញុំនឹងចេញថ្លៃសងថ្វាយទ្រង់ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុកទ្រង់ប៉ុណ្ណោះចុះ