31. អស់ពួកអ្នកដែលបានរាប់ ក្នុងទីដំឡើងត្រសាលរបស់ពួកដាន់ រួមទាំងអស់មាន១សែន៥ម៉ឺន៧ពាន់៦០០នាក់ ពួកនេះជាអ្នកដើរខាងក្រោយបង្អស់ តាមទង់ជ័យរបស់គេរៀងខ្លួន។
32. នេះហើយជាពួកអ្នកដែលបានរាប់ ក្នុងពួកកូនចៅអ៊ីស្រាអែល តាមវង្សានុវង្ស នៃពួកអយ្យកោគេ គឺគ្រប់បណ្តាមនុស្សទាំងអស់ ដែលគេបានរាប់ ក្នុងទីដំឡើងត្រសាលទាំងប៉ុន្មាន តាមពួកកងរបស់គេ នោះរួមទាំងអស់ មាន៦សែន៣ពាន់៥៥០នាក់
33. តែឯពូជលេវី នោះគេមិនបានរាប់បញ្ចូលក្នុងពួកកូនចៅអ៊ីស្រាអែលទេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ