3. ឯពួកដែលដំឡើងត្រសាលនៅទិសឯកើតខាងថ្ងៃរះ នោះត្រូវជាពួកទង់ជ័យរបស់ទីដំឡើងត្រសាល នៃពូជអំបូរយូដាតាមពួកកងគេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅយូដា នោះគឺជាណាសូន ជាកូនអ័មីន៉ាដាប់
4. ឯពួកកងរបស់លោក នោះមានចំនួន៧ម៉ឺន៤ពាន់៦០០នាក់ តាមដែលគេកំណត់រាប់ហើយ
5. ពួកដែលត្រូវដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរអ៊ីសាខារ ហើយអ្នកដែលជាកំពូលលើពួកកូនចៅអ៊ីសាខារ គឺនេថានេលជាកូនស៊ូហារ
6. ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៤ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
7. ពួក១ទៀតជាពូជអំបូរសាប់យូល៉ូន ហើយអ្នកដែលជាកំពូលលើពួកកូនចៅសាប់យូល៉ូន គឺអេលាបជាកូនហេល៉ូន
8. ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៧ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ