15. ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥ពាន់៦៥០នាក់ តាមដែលគេកំណត់រាប់ហើយ
16. អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួករូបេននេះ រួមទាំងអស់ មាន១សែន៥ម៉ឺន១ពាន់៤៥០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរបន្ទាប់។
17. លំដាប់នោះមក ត្រូវឲ្យពួកលេវីចេញដើរទៅជាកណ្តាលនៃអស់ទាំងពួក នាំយកទាំងត្រសាលជំនុំទៅផង គេត្រូវចេញដើរទៅតាមរបៀប ដែលគេនៅក្នុងទីដំឡើងត្រសាលមុនក្រោយ គឺគ្រប់គ្នានៅកន្លែងរបស់ខ្លួន តាមទង់ជ័យរៀងខ្លួន។
18. ឯខាងលិច នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកអេប្រាអិម តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូល លើពួកកូនចៅអេប្រាអិម គឺអេលីសាម៉ាជាកូនអាំមីហ៊ូត
19. ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
20. ឯពួកដែលនៅក្បែរលោក នោះត្រូវជាពូជអំបូរម៉ាន៉ាសេ ហើយអ្នកដែលជាកំពូល លើពួកកូនចៅម៉ាន៉ាសេ គឺកាម៉ាលាល ជាកូនផ្តាស៊ើរ
21. ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន២ពាន់២០០នាក់ តាមដែលគេកំណត់រាប់ហើយ
22. ពួក១ទៀតជាពូជអំបូរបេនយ៉ាមីន ហើយអ្នកដែលជាកំពូល លើពួកកូនចៅបេនយ៉ាមីន គឺអ័ប៊ីដាន ជាកូនគីដាហូនី
23. ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន៥ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ