1. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
2. ត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលដំឡើងត្រសាលនៅក្បែរទង់ជ័យរបស់ខ្លួន តាមគោលដំរុយគ្រួរបស់ឪពុកខ្លួន គេត្រូវនៅជុំវិញ ប្រឈមមុខនឹងត្រសាលជំនុំ។
3. ឯពួកដែលដំឡើងត្រសាលនៅទិសឯកើតខាងថ្ងៃរះ នោះត្រូវជាពួកទង់ជ័យរបស់ទីដំឡើងត្រសាល នៃពូជអំបូរយូដាតាមពួកកងគេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅយូដា នោះគឺជាណាសូន ជាកូនអ័មីន៉ាដាប់
4. ឯពួកកងរបស់លោក នោះមានចំនួន៧ម៉ឺន៤ពាន់៦០០នាក់ តាមដែលគេកំណត់រាប់ហើយ
5. ពួកដែលត្រូវដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរអ៊ីសាខារ ហើយអ្នកដែលជាកំពូលលើពួកកូនចៅអ៊ីសាខារ គឺនេថានេលជាកូនស៊ូហារ
6. ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៤ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
7. ពួក១ទៀតជាពូជអំបូរសាប់យូល៉ូន ហើយអ្នកដែលជាកំពូលលើពួកកូនចៅសាប់យូល៉ូន គឺអេលាបជាកូនហេល៉ូន
8. ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៧ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
9. អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកយូដានេះ រួមទាំងអស់មាន១សែន៨ម៉ឺន៦ពាន់៤០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរមុនគេ។
10. ឯខាងត្បូង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួករូបេន តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅរូបេន គឺអេលីស៊ើរ ជាកូនសេដេអ៊ើរ
11. ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៦ពាន់៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
12. ពួកដែលដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរស៊ីម្មាន ហើយអ្នកដែលជាកំពូលលើពួកកូនចៅស៊ីម្មាន គឺស៊្លូមាលជាកូនស៊ូរីសាដាយ
13. ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៩ពាន់៣០០នាក់ តាមដែលគេកំណត់រាប់ហើយ
14. ពួក១ទៀតជាពូជអំបូរកាឌ់ ហើយអ្នកដែលជាកំពូលលើពួកកូនចៅកាឌ់ គឺអេលាសាប់ជាកូនដេហ៊ូអែល
15. ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៥ពាន់៦៥០នាក់ តាមដែលគេកំណត់រាប់ហើយ