3. តែត្រូវសរសេរឈ្មោះអើរ៉ុន ភ្ជាប់នៅដំបងរបស់ពួកលេវីវិញ ដ្បិតត្រូវឲ្យមានដំបង១ សំរាប់គ្រប់ទាំងមេនៃពួកវង្សអយ្យកោគេ
4. រួចត្រូវដាក់ដំបងទាំងនោះទុកក្នុងត្រសាលជំនុំ នៅចំពោះមុខនៃសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលអញតែងជួបនឹងឯង
5. ឯដំបងរបស់អ្នកណាដែលអញបានរើស នោះនឹងបានប៉ិចឡើង ហើយយ៉ាងនោះអញនឹងបំបាត់សេចក្ដីរទូរទាំរបស់ពួកកូនចៅអ៊ីស្រាអែល ដែលគេចេះតែរទូរទាំទាស់នឹងឯង ឲ្យបាត់ចេញពីមុខអញទៅ។
6. ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល រួចអស់ទាំងអ្នក ដែលជាកំពូលលើគេ ក៏ប្រគល់ដំបង១ម្នាក់មកលោករៀងខ្លួន តាមពួកវង្សានុវង្សនៃពួកអយ្យកោគេ គឺជាដំបងទាំងអស់១២ ហើយដំបងរបស់អើរ៉ុនក៏នៅជាមួយនឹងដំបងគេដែរ