4. ឯឈ្មោះរបស់គេ នោះគឺសាំមួរជាកូនសាគើរ ក្នុងពូជអំបូររូបេន១
5. សាផាតជាកូនហូរី ក្នុងពូជអំបូរស៊ីម្មាន១
6. កាលែបជាកូនយេភូនេ ក្នុងពូជអំបូរយូដា១
7. យីកាលជាកូនយ៉ូសែប ក្នុងពូជអំបូរអ៊ីសាខារ១
8. ហូសេជាកូននុន ក្នុងពូជអំបូរអេប្រាអិម១
9. ប៉ាលធីជាកូនរ៉ាភូរ ក្នុងពូជអំបូរបេនយ៉ាមីន១
10. កាឌាលជាកូនសូឌី ក្នុងពូជអំបូរសាប់យូល៉ូន១
11. កាឌីជាកូនស៊ូស៊ី ក្នុងពូជអំបូរយ៉ូសែប គឺក្នុងពូជអំបូរម៉ាន៉ាសេ១
12. អាំមាលជាកូនកេម៉ាលី ក្នុងពូជអំបូរដាន់១
13. សេធើរជាកូនមីកែល ក្នុងពូជអំបូរអេស៊ើរ១
14. ណាស់ប៊ីជាកូនវ៉ុបស៊ី ក្នុងពូជអំបូរណែបថាលី១
15. កេអួលជាកូនម៉ាគី ក្នុងពូជអំបូរកាឌ់១
16. នេះហើយជាឈ្មោះនៃពួកអ្នកដែលម៉ូសេបានចាត់ឲ្យទៅសង្កេតមើលក្នុងស្រុក ហើយម៉ូសេក៏ហៅហូសេ ជាកូននុនថា យ៉ូស្វេវិញ។
17. ម៉ូសេចាត់អ្នកទាំងនោះ ឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយពាក្យថា ត្រូវចូលទៅតាមផ្លូវពីខាងត្បូងនេះ ឡើងទៅឯស្រុកភ្នំ
18. ហើយសង្កេតមើលស្រុកនោះ តើជាយ៉ាងណា ព្រមទាំងមនុស្សដែលនៅស្រុកនោះផង តើជាខ្លាំងឬខ្សោយ ច្រើនឬតិច