ជនគណនា 12:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ម៉ារាម និង​អើរ៉ុន គេ​និយាយ​ទំនាស់​នឹង​ម៉ូសេ ពី​រឿង​ស្រី​សាសន៍​គូស​ដែល​លោក​បាន​យក ដ្បិត​លោក​បាន​យក​ស្រី​សាសន៍​គូស​ម្នាក់ ធ្វើ​ជា​ប្រពន្ធ

2. គឺ​គេ​និយាយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តែ​នឹង​ម៉ូសេ​តែ​ម្នាក់​ឯង ឥត​បាន​មាន​ព្រះ‌បន្ទូល​នឹង​យើង​ដែរ​ទេ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​នោះ

3. (រីឯ​ម៉ូសេ​លោក​សុភាព​ណាស់ លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី)។

4. នោះ​លោ​តែ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ អើរ៉ុន ហើយ​នឹង​ម៉ារាម​ថា ចូរ​ឯង​ទាំង​៣​នាក់​ចេញ​មក​ឯ​ត្រសាល​ជំនុំ​ចុះ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ

ជនគណនា 12