29. តែម៉ូសេឆ្លើយថា តើឯងច្រណែនជំនួសអញឬអី អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ា ចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់ លើគេគ្រប់គ្នាចុះ
30. នោះម៉ូសេ ព្រមទាំងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏នាំគ្នាត្រឡប់ទៅឯទីដំឡើងត្រសាលវិញ។
31. នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់បក់នាំសុទ្ធតែសត្វក្រួចពីសមុទ្រមក ឲ្យរាចចេញនៅគ្រប់ជុំវិញទីដំឡើងត្រសាល មានចំងាយដើរ១ថ្ងៃខាងណេះ ហើយ១ថ្ងៃខាងណោះ នៅព័ទ្ធជុំវិញ ហើយកំពស់ពីដីឡើង ប្រហែលជា២ហត្ថ