3. កាលណាគេផ្លុំឡើង នោះពួកជំនុំទាំងអស់គ្នា ត្រូវប្រជុំមកឯឯង ត្រង់មាត់ទ្វារត្រសាលជំនុំ
4. បើផ្លុំតែម្តង នោះពួកដែលជាកំពូល គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ត្រូវប្រជុំគ្នាមកឯឯង
5. កាលណាផ្លុំដោយសំឡេងរន្ថាន់១ដង នោះពួកដែលដំឡើងត្រសាលខាងកើត ត្រូវចេញដំណើរទៅ
6. ហើយកាលណាផ្លុំដោយសំឡេងរន្ថាន់ម្តងទៀត នោះពួកដែលដំឡើងត្រសាលនៅខាងត្បូង ត្រូវចេញដំណើរទៅ ត្រូវផ្លុំឲ្យមានសំឡេងរន្ថាន់ ដើម្បីឲ្យគេធ្វើដំណើរទៅដូច្នេះ
7. តែកាលណាត្រូវប្រជុំពួកជំនុំ នោះត្រូវផ្លុំដែរ តែឥតមានសំឡេងរន្ថាន់ទេ
8. ត្រូវឲ្យពួកកូនចៅអើរ៉ុន ដ៏ជាពួកសង្ឃផ្លុំត្រែនោះ ហើយត្រែនោះឯង ជាបញ្ញត្តច្បាប់ដល់ឯងរាល់គ្នា នៅអស់កល្បជានិច្ច គ្រប់ទាំងដំណតទៅ
9. បើកាលណាឯងរាល់គ្នាចេញទៅច្បាំង នឹងពួកខ្មាំងសត្រូវ ដែលមកសង្កត់សង្កិនក្នុងស្រុករបស់ឯង នោះត្រូវផ្លុំត្រែឲ្យមានសំឡេងស្លន់ ទើបនឹងមានសេចក្ដីនឹករឭកពីឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ហើយនឹងមានសេចក្ដីសង្គ្រោះ ឲ្យឯងរាល់គ្នារួចពីខ្មាំងសត្រូវចេញ