20. និងអេលាសាប់ ជាកូនដេហ៊ូអែល ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅកាឌ់
21. រួចមក ពួកកេហាត់ក៏ចេញទៅទាំងលីសែងទីបរិសុទ្ធ ហើយពួកមុននោះក៏ដំឡើងរោងឧបោសថ ឲ្យទាន់គេមកដល់
22. រួចមានទង់ជ័យទីដំឡើងត្រសាល នៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ
23. ហើយកាម៉ាលាល ជាកូនផ្តាស៊ើរ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅម៉ាន៉ាសេ
24. និងអ័ប៊ីដានជាកូនគីដាហូនី ត្រួតលើពួកកង របស់ពូជអំបូរកូនចៅបេនយ៉ាមីន
25. រួចមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅដាន់ នាំគ្នាចេញទៅតាមពួកកងគេ មានអ័ហ៊ីយេស៊ើរជាកូនអាំមីសាដាយ ត្រួតលើពួកកងគេជាខាងក្រោយបង្អស់