10. រីឯនៅថ្ងៃអំណរ និងនៅថ្ងៃបុណ្យដ៏មុតមាំ របស់ឯងរាល់គ្នា ហើយនៅថ្ងៃចូលខែ នោះឯងត្រូវផ្លុំត្រែពីលើដង្វាយដុត និងយញ្ញបូជា នៃដង្វាយមេត្រីរបស់ឯង នោះនឹងមានសេចក្ដីរំឭកដល់ឯងរាល់គ្នា នៅចំពោះព្រះនៃឯង អញនេះហើយ គឺយេហូវ៉ា ជាព្រះនៃឯង។
11. ដល់ថ្ងៃ២០ ខែពិសាខ ក្នុងឆ្នាំទី២ នោះពពកក៏ឡើងផុតពីរោងឧបោសថផងសេចក្ដីបន្ទាល់
12. រួចពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើដំណើរចេញពីទីរហោស្ថានស៊ីណាយ ដើរទៅតាមរបៀបដែលគេដើរមុនក្រោយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន
13. នៅជាន់មុនដំបូងនោះ គេចេញដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ាដោយសារម៉ូសេ
14. ឯទី១ នោះមានទង់ជ័យនៃទីដំឡើងត្រសាល របស់ពួកកូនចៅយូដា នាំគ្នាចេញទៅតាមពួកកងគេ មានណាសូនជាកូនអ័មីន៉ាដាប់ ត្រួតលើពួកកងគេ
15. ហើយនេថានេលជាកូនស៊ូហារ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអ៊ីសាខារ
16. និងអេលាប ជាកូនហេល៉ូន ត្រួតលើពួកកងនៃពូជអំបូរកូនចៅសាប់យូល៉ូន
17. នោះបានរុះរោងឧបោសថ ហើយពួកកូនចៅគើសុន និងពួកកូនចៅម្រ៉ារី ក៏ចេញទៅទាំងលីសែងរោងនោះ
18. បន្ទាប់មក មានទង់ជ័យរបស់ទីដំឡើងត្រសាល នៃពួកកូនចៅរូបេន នាំគ្នាចេញទៅតាមពួកកងគេ មានអេលីស៊ើរ ជាកូនសេដេអ៊ើរ ត្រួតលើពួកកងគេ
19. ហើយស៊្លូមាលជាកូនស៊ូរីសាដាយ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅស៊ីម្មាន
20. និងអេលាសាប់ ជាកូនដេហ៊ូអែល ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅកាឌ់
21. រួចមក ពួកកេហាត់ក៏ចេញទៅទាំងលីសែងទីបរិសុទ្ធ ហើយពួកមុននោះក៏ដំឡើងរោងឧបោសថ ឲ្យទាន់គេមកដល់
22. រួចមានទង់ជ័យទីដំឡើងត្រសាល នៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ
23. ហើយកាម៉ាលាល ជាកូនផ្តាស៊ើរ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅម៉ាន៉ាសេ