7. ណាសូន ជាកូនអ័មីន៉ាដាប់ ពីពូជអំបូរយូដា១
8. នេថានេល ជាកូនស៊ូហារ ពីពូជអំបូរអ៊ីសាខារ១
9. អេលាប ជាកូនហេល៉ូន ពីពូជអំបូរសាប់យូល៉ូន១
10. ឯពួកកូនចៅយ៉ូសែប គឺអេលីសាម៉ា ជាកូនអាំមីហ៊ូត ពីពូជអំបូរអេប្រាអិម១ និងកាម៉ាលាល ជាកូនផ្តាស៊ើរ ពីពូជអំបូរម៉ាន៉ាសេ១
11. អ័ប៊ីដាន ជាកូនគីដាហូនី ពីពូជអំបូរបេនយ៉ាមីន១
12. អ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ពីពូជអំបូរដាន់១
13. ប៉ាគីហ៊ាល ជាកូនអុក្រាន ពីពូជអំបូរអេស៊ើរ១
14. អេលាសាប់ ជាកូនដេហ៊ូអែល ពីពូជអំបូរកាឌ់១
15. អ័ហ៊ីរ៉ា ជាកូនអេណាន់ ពីពូជអំបូរណែបថាលី១
16. នេះហើយជាពួកអ្នកដែលបានហៅពីពួកជំនុំមក សុទ្ធតែជាកំពូលលើពូជអំបូរនៃពួកអយ្យកោគេរៀងខ្លួន គឺជាមេលើទាំងពាន់ៗនៃសាសន៍អ៊ីស្រាអែល
17. ម៉ូសេ និងអើរ៉ុនក៏យកមនុស្សទាំងនេះ ដែលបានចេញឈ្មោះហើយនោះ
18. នាំគ្នាទៅហៅពួកជំនុំឲ្យប្រជុំទាំងអស់នៅថ្ងៃទី១ ក្នុងខែពិសាខនោះឯង ហើយគេក៏ប្រាប់ពីក្រសែរបស់ខ្លួនទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ឲ្យត្រូវនឹងចំនួនឈ្មោះគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើគ្រប់ៗគ្នា