35. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរម៉ាន៉ាសេ មានចំនួន៣ម៉ឺន២ពាន់២០០នាក់។
36. ឯពូជដំណនៃពួកកូនចៅបេនយ៉ាមីន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
37. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរបេនយ៉ាមីន មានចំនួន៣ម៉ឺន៥ពាន់៤០០នាក់។
38. ឯពូជដំណនៃពួកកូនចៅដាន់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
39. នោះពួកគេដែលបានរាប់ក្នុងពូជអំបូរដាន់ មានចំនួន៦ម៉ឺន២ពាន់៧០០នាក់។
40. ឯពូជដំណនៃពួកកូនចៅអេស៊ើរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
41. នោះពួកគេដែលបានរាប់ហើយក្នុងអំបូរអេស៊ើរ មានចំនួន ៤ម៉ឺន១ពាន់៥០០នាក់។
42. ឯពូជដំណរនៃពួកកូនចៅណែបថាលី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា
43. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរណែបថាលី មានចំនួន៥ម៉ឺន៣ពាន់៤០០នាក់។
44. នេះហើយជាពួកអ្នកដែលបានកំណត់រាប់ គឺដែលម៉ូសេ និងអើរ៉ុន ហើយនឹងពួកជាកំពូល លើសាសន៍អ៊ីស្រាអែលទាំង១២នាក់ ដែលម្នាក់ក្នុងពួកវង្សានុវង្សរបស់ឪពុកគេនីមួយៗបានកំណត់រាប់
45. ដូច្នេះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលគេបានរាប់ហើយ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាពួកសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
46. នោះរួមគ្នាទាំងអស់ មាន៦សែន៣ពាន់៥៥០នាក់។
47. តែពួកលេវីតាមពូជអំបូរឪពុកគេ នោះមិនបានរាប់ជាមួយគ្នាទេ
48. ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេថា
49. មានតែពូជអំបូរលេវី១ទេ ដែលឯងមិនត្រូវរាប់ ក៏មិនត្រូវកំណត់ឲ្យដឹងចំនួនគេ ក្នុងកូនចៅអ៊ីស្រាអែលឡើយ
50. តែត្រូវឲ្យឯងដំរូវពួកលេវីឲ្យត្រួតលើរោងឧបោសថផងសេចក្ដីបន្ទាល់ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់សំរាប់រោងនោះ គឺគេហើយដែលត្រូវលីសែងរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយគេត្រូវធ្វើការងារក្នុងរោងនោះ ព្រមទាំងដំឡើងត្រសាលគេនៅជុំវិញផង
51. កាលណារោងឧបោសថត្រូវទៅមុខ នោះស្រេចនូវពួកលេវីរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះក៏ស្រេចនូវពួកលេវីដែរ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់
52. ឯពួកកូនចៅអ៊ីស្រាអែល ត្រូវឲ្យគេដំឡើងត្រសាលគេរៀងខ្លួន នៅ១ដុំជាមួយនឹងពួកខ្លួន គឺនៅជិតទង់ជ័យរបស់ខ្លួនគ្រប់គ្នា តាមពួកកងរបស់ខ្លួន
53. តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ