31. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរសាប់យូល៉ូន មានចំនួន៥ម៉ឺន៧ពាន់៤០០នាក់។
32. ឯពួកកូនចៅយ៉ូសែប គឺក្នុងពូជដំណនៃពួកកូនចៅអេប្រាអិម តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
33. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអេប្រាអិម មានចំនួន៤ម៉ឺន៥០០នាក់។
34. ឯពូជដំណនៃពួកកូនចៅម៉ាន៉ាសេ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
35. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរម៉ាន៉ាសេ មានចំនួន៣ម៉ឺន២ពាន់២០០នាក់។