1. នោះពួកអេប្រាអិមស្តីលោកថា អ្នកបានធ្វើអ្វីនឹងយើងដូច្នេះ គឺដែលអ្នកបានទៅច្បាំងនឹងសាសន៍ម៉ាឌាន ឥតហៅយើងផងនេះ គេក៏បន្ទោសលោកជាខ្លាំង
2. តែលោកឆ្លើយថា តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន ការបេះសន្សំពេលក្រោយរបស់ពួកអេប្រាអិម តើមិនមែនវិសេសជាងការបេះជាដំបូងរបស់ពួកអ័បៀស៊ើរទេឬអី
3. គឺព្រះបានប្រគល់អូរិប និងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្តាប់ដៃ នៃអ្នករាល់គ្នាហើយ ដូច្នេះ តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នានោះ កាលលោកបាននិយាយពាក្យទាំងនេះរួចហើយ នោះគេក៏អន់ខឹង។