1. រីឯសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានទុកនៅ ដើម្បីនឹងល្បងលពួកអ៊ីស្រាអែលដោយសារគេ គឺនឹងល្បងលអស់អ្នក ដែលមិនបានស្គាល់អស់ទាំងចំបាំងនៅស្រុកកាណាន
2. គឺប្រយោជន៍តែឲ្យអស់ទាំងដំណរនៃពួកកូនចៅអ៊ីស្រាអែល បានដឹងប៉ុណ្ណោះ ដើម្បីនឹងបង្រៀនឲ្យគេចេះច្បាំង គឺពួកអ្នកដែលមិនបានធ្លាប់ស្គាល់ចំបាំងកាលពីមុនមក
3. ឯសាសន៍ទាំងនោះ មានមេនៃសាសន៍ភីលីស្ទីនទាំង៥ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត
4. គឺសាសន៍ទាំងនោះហើយ ដែលបានទុកសំរាប់នឹងល្បងលអ៊ីស្រាអែល ឲ្យដឹងជាគេនឹងស្តាប់តាមអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកពួកអយ្យកោគេ ដោយសារម៉ូសេឬទេ
5. ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយនឹងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស