ចៅហ្វាយ 19:5-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដល់​ថ្ងៃ​ទី​៤ គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម តែ​កាល​គាត់​ចង់​ធ្វើ​ដំណើរ​ចេញ​ទៅ នោះ​ឪពុក​នាង​ឃាត់​ថា ចាំ​បរិភោគ​ចំរើន​កំឡាំង​សិន រួច​សឹម​ទៅ​ចុះ

6. ដូច្នេះ​គេ​ក៏​អង្គុយ​ស៊ី​ផឹក​ជា​មួយ​គ្នា រួច​ឪពុក​នាង​និយាយ​ថា សូម​ឲ្យ​សំរេច​ចិត្ត​នៅ​១​យប់​នេះ​សិន ឲ្យ​បាន​សប្បាយ​ឡើង

7. អ្នក​នោះ​ក្រោក​ឡើង​ចង់​ទៅ តែ​ឪពុក​ក្មេក​ចេះ​តែ​បង្ខំ បាន​ជា​គាត់​ដេក​នៅ​ទី​នោះ​១​យប់​ទៀត

8. ដល់​ថ្ងៃ​ទី​៥ គាត់​ក្រោក​ពី​ព្រលឹម រៀប​ធ្វើ​ដំណើរ​ទៅ តែ​ឪពុក​នាង​ឃាត់​ថា ចូរ​នៅ​លំហើយ​ចិត្ត​សិន ហើយ​បង្អង់​ដល់​ថ្ងៃ​រសៀល​បន្តិច នោះ​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា

9. រួច​កាល​គាត់​ក្រោក​ឡើង រៀប​ធ្វើ​ដំណើរ​ទៅ នាំ​ទាំង​ប្រពន្ធ និង​អ្នក​បំរើ​របស់​គាត់​ផង នោះ​ឪពុក​ក្មេក​ឃាត់​ថា ឥឡូវ​ថ្ងៃ​រសៀល​ទាប​ហើយ ដូច្នេះ សូម​ឲ្យ​នៅ​១​យប់​នេះ​ទៀត​ចុះ មើល ថ្ងៃ​ជិត​លិច​ហើយ ចូរ​ដេក​ឯ​ណេះ​ចុះ ដើម្បី​ឲ្យ​ចិត្ត​ឯង​បាន​សប្បាយ​ឡើង រួច​ដល់​ស្អែក​សឹម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឯង ត្រឡប់​ទៅ​ផ្ទះ​វិញ​ពី​ព្រលឹម​ទៅ។

10. តែ​គាត់​មិន​ព្រម​បង្អង់​នៅ​យប់​នោះ​ទៀត​ទេ ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ បាន​ទៅ​ដល់​ទន្ទឹម​នឹង​ក្រុង​យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡិម) នាំ​ទាំង​សត្វ​លា​២​ដែល​ចង​កែប និង​នាង​ជា​ប្រពន្ធ​ចុង​ទៅ​ជា​មួយ​ផង

ចៅហ្វាយ 19