ចៅហ្វាយ 19:23-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ដូច្នេះ​ម្ចាស់​ផ្ទះ​ក៏​ចេញ​ទៅ​អង្វរ​ថា ទេ​បង​ប្អូន​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ ដ្បិត​អ្នក​នេះ​បាន​ចូល​មក​ជ្រក​នៅ​ផ្ទះ​ខ្ញុំ កុំ​ឲ្យ​ប្រព្រឹត្ត​ការ​ដ៏​លាមក​យ៉ាង​នេះ​ឲ្យ​សោះ

24. មើល នេះ​នែ​កូន​ក្រមុំ​របស់​ខ្ញុំ និង​ប្រពន្ធ​របស់​អ្នក​នេះ ខ្ញុំ​នឹង​នាំ​ចេញ​មក​ឥឡូវ ឲ្យ​អ្នក​រាល់​គ្នា​បាន​បន្ទាប​នាង​ចុះ ហើយ​ប្រព្រឹត្ត​នឹង​នាង​តាម​តែ​ចិត្ត សូម​កុំ​ឲ្យ​តែ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​ដល់​ម៉្លេះ​នឹង​មនុស្ស​នេះ​ឡើយ

25. ប៉ុន្តែ មនុស្ស​ទាំង​នោះ​មិន​ព្រម​ស្តាប់​គាត់​ទេ បាន​ជា​ប្ដី​របស់​នាង​នោះ គាត់​នាំ​នាង​ចេញ​ទៅ​ប្រគល់​ឲ្យ​គេ​ទៅ រួច​គេ​ក៏​ស្គាល់​នាង​គ្រប់​គ្នា ហើយ​ធ្វើ​បាប​នាង​ទាល់​តែ​ភ្លឺ ទើប​លែង​ឲ្យ​មក​វិញ

26. ដូច្នេះ​កាល​ថ្ងៃ​ទើប​នឹង​ភ្លឺ​ស្រាង​ឡើង នាង​ក៏​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​តា​នោះ គឺ​ជា​ផ្ទះ​ដែល​ប្ដី​នៅ។

ចៅហ្វាយ 19