9. មីកាសួរគាត់ថា អ្នកមកពីណា គាត់ឆ្លើយថា ខ្ញុំជាពួកលេវី ពីបេថ្លេហិម ស្រុកយូដា ខ្ញុំស្វែងរកទីណាដែលខ្ញុំនឹងស្នាក់នៅបាន
10. នោះមីកាឆ្លើយតបថា ដូច្នេះ ចូរនៅជាមួយនឹងខ្ញុំ ធ្វើជាឪពុកហើយជាសង្ឃដល់ខ្ញុំចុះ ខ្ញុំនឹងបើកប្រាក់ឲ្យ១០ដួងក្នុង១ឆ្នាំ ព្រមទាំងសំលៀកបំពាក់១សំរាប់ ហើយបាយផង ដូច្នេះ អ្នកនោះក៏ចូលទៅ
11. ហើយសុខចិត្តនៅជាមួយនឹងមីកា ដែលរាប់គាត់ ទុកដូចជាកូនខ្លួនបង្កើតណាមួយ
12. មីកាក៏ញែកចេញទុកជាសង្ឃដល់ខ្លួន ហើយគាត់នៅក្នុងផ្ទះមីកាទៅ
13. មីកានឹកថា ឥឡូវនេះ អញដឹងថាព្រះយេហូវ៉ាទ្រង់នឹងផ្តល់សេចក្ដីល្អដល់អញ ពីព្រោះអញមានពួកលេវីម្នាក់ធ្វើជាសង្ឃដល់អញហើយ។