5. ឯមីកានេះ គាត់មានរោងព្រះ១ ហើយក៏ធ្វើអេផូឌ និងរូបព្រះ១ រួចញែកកូនគាត់ម្នាក់ ទុកជាសង្ឃដល់ខ្លួន
6. នៅគ្រានោះ គ្មានស្តេចណាសោយរាជ្យ នៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ មនុស្សទាំងឡាយ គេតែងតែប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ។
7. រីឯនៅក្រុងបេថ្លេហិម ស្រុកយូដា នោះមានមនុស្សកំឡោះម្នាក់ក្នុងគ្រួយូដា ដែលជាពួកលេវី គាត់មានទីលំនៅអាស្រ័យនៅទីនោះ
8. គាត់ក៏ចេញពីបេថ្លេហិម នៅស្រុកយូដានោះ ដើម្បីនឹងទៅស្នាក់នៅទីណាដែលរកបាន កំពុងដែលធ្វើដំណើរទៅ នោះក៏មកដល់ផ្ទះមីកា នៅស្រុកភ្នំអេប្រាអិម
9. មីកាសួរគាត់ថា អ្នកមកពីណា គាត់ឆ្លើយថា ខ្ញុំជាពួកលេវី ពីបេថ្លេហិម ស្រុកយូដា ខ្ញុំស្វែងរកទីណាដែលខ្ញុំនឹងស្នាក់នៅបាន