15. លុះគាត់ឃើញឆ្អឹងថ្គាមស្រស់១របស់សត្វលា នោះក៏លូកដៃទៅចាប់យកមក វាយសំឡាប់មនុស្ស១ពាន់នាក់
16. រួចសាំសុនថ្លែងវាចាថា ដោយសារថ្គាមលា អញវាយសំឡាប់មនុស្សបានអស់១ពាន់នាក់ ដោយសារថ្គាមនោះមានគំនរមនុស្សគរលើគ្នា
17. កាលគាត់បានថ្លែងរួចហើយ ក៏បោះឆ្អឹងថ្គាមនោះពីដៃចេញទៅ គេដាក់ឈ្មោះទីនោះថា រ៉ាម៉ាត-លេហ៊ី
18. ខណៈនោះ គាត់ស្រេកទឹកជាខ្លាំង ហើយក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ទ្រង់បានប្រទានឲ្យដៃអ្នកបំរើទ្រង់ មានជ័យជំនះយ៉ាងធំនេះហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួក ដែលមិនកាត់ស្បែកនេះវិញឬអី
19. នោះព្រះទ្រង់ធ្វើឲ្យមានទីខូងដែលនៅត្រង់លេហ៊ី រួចមានទឹកចេញមក កាលគាត់ផឹកទឹកហើយ នោះក៏មានវិញ្ញាណឡើងវិញ ព្រមទាំងមានកំឡាំងឡើងដែរ ហេតុនោះបានជាគេដាក់ឈ្មោះទីនោះថា អេន-ហាកូរេ ក្បាលទឹកនោះមាននៅត្រង់លេហ៊ី ដរាបដល់សព្វថ្ងៃនេះ
20. សាំសុនបានធ្វើជាអ្នកគ្រប់គ្រង លើសាសន៍អ៊ីស្រាអែល នៅគ្រាពួកភីលីស្ទីនអស់២០ឆ្នាំ។