14. គឺមិនត្រូវឲ្យបរិភោគអ្វី ដែលកើតពីដើមទំពាំងបាយជូរឡើយ ក៏មិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណា ឬបរិភោគអ្វីដែលមិនស្អាតផង ត្រូវឲ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ហើយ។
15. គ្រានោះ ម៉ាណូអាទូលទៅទេវតានៃព្រះយេហូវ៉ាថា យើងខ្ញុំសូមឃាត់លោកបន្តិច ដើម្បីនឹងចាត់ចែងរៀបចំកូនពពែ១ជូនលោក
16. តែទេវតានៃព្រះយេហូវ៉ាប្រកែកថា ទោះបើឯងឃាត់អញ ក៏អញមិនបរិភោគម្ហូបរបស់ឯងដែរ បើឯងចង់ថ្វាយដង្វាយដុត នោះត្រូវតែថ្វាយដល់ព្រះយេហូវ៉ាវិញ ឯម៉ាណូអា គាត់មិនដឹងជាទេវតានៃព្រះយេហូវ៉ាទេ
17. ក៏សួរថា តើលោកមាននាមដូចម្តេច ដើម្បីកាលណាបានសំរេចដូចជាពាក្យលោក នោះឲ្យយើងខ្ញុំបានលើកសរសើរដល់នាមលោកផង
18. តែទេវតានៃព្រះយេហូវ៉ាឆ្លើយតបថា ហេតុអ្វីបានជាឯងសួររកឈ្មោះអញ ដ្បិតឈ្មោះអញនេះប្លែកអស្ចារ្យ