11. ដូច្នេះ ម៉ាណូអាក៏ក្រោកឡើងដើរតាមប្រពន្ធទៅឯអ្នកនោះសួរថា តើលោកឬអី ដែលបាននិយាយនឹងនាងនេះ ទេវតាឆ្លើយថា អើមែនហើយ
12. ម៉ាណូអាសួរថា ដូច្នេះកាលណាពាក្យលោកបានសំរេចហើយ នោះតើត្រូវឲ្យយើងខ្ញុំធ្វើតាមរបៀបយ៉ាងណា ហើយប្រព្រឹត្តចំពោះកូននោះជាយ៉ាងដូចម្តេចទៅ
13. ទេវតានៃព្រះយេហូវ៉ាក៏ឆ្លើយថា ត្រូវឲ្យនាងប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់សេចក្ដី ដែលអញបានប្រាប់ហើយនោះ
14. គឺមិនត្រូវឲ្យបរិភោគអ្វី ដែលកើតពីដើមទំពាំងបាយជូរឡើយ ក៏មិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណា ឬបរិភោគអ្វីដែលមិនស្អាតផង ត្រូវឲ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ហើយ។
15. គ្រានោះ ម៉ាណូអាទូលទៅទេវតានៃព្រះយេហូវ៉ាថា យើងខ្ញុំសូមឃាត់លោកបន្តិច ដើម្បីនឹងចាត់ចែងរៀបចំកូនពពែ១ជូនលោក
16. តែទេវតានៃព្រះយេហូវ៉ាប្រកែកថា ទោះបើឯងឃាត់អញ ក៏អញមិនបរិភោគម្ហូបរបស់ឯងដែរ បើឯងចង់ថ្វាយដង្វាយដុត នោះត្រូវតែថ្វាយដល់ព្រះយេហូវ៉ាវិញ ឯម៉ាណូអា គាត់មិនដឹងជាទេវតានៃព្រះយេហូវ៉ាទេ