ចៅហ្វាយ 1:16-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​ពួក​សាសន៍​កែន គឺ​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ គេ​ចេញ​ពី​ក្រុង​ដើម​លម៉ើ ឡើង​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​អើរ៉ាត ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​នោះ។

17. នោះ​ពួក​យូដា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ស៊ីម្មាន ជា​បង​ប្អូន​វិញ គេ​នាំ​គ្នា​វាយ​សំឡាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​សេផាត ហើយ​បំផ្លាញ​ទី​ក្រុង​នោះ​អស់​រលីង​ទៅ (រីឯ​ទី​ក្រុង​នោះ​ហៅ​ថា ហោម៉ា)

18. ពួក​យូដា​ក៏​ចាប់​យក​ក្រុង​កាសា ព្រម​ទាំង​ដែន​ស្រុក និង​អាស‌កា‌ឡូន ព្រម​ទាំង​ដែន​ស្រុក ហើយ​នឹង​អេក្រុន ព្រម​ទាំង​ដែន​ស្រុក​ដែរ

19. ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ពួក​យូដា បាន​ជា​គេ​ឈ្នះ​ស្រុក​ភ្នំ​បាន តែ​គេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​អ្នក​ដែល​នៅ​វាល​ច្រក​ភ្នំ​ចេញ​បាន​ទេ ពី​ព្រោះ​ពួក​នោះ​មាន​សុទ្ធ​តែ​រទេះ​ដែក

20. គេ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ដល់​កាលែប ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក នោះ​គាត់​បណ្តេញ​ពួក​កូន​អ័ណាក់​ទាំង​៣​នាក់​ចេញ

21. រីឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ទេ សាសន៍​នោះ​បាន​នៅ​ជា​មួយ​នឹង​កូន​ចៅ​បេន‌យ៉ា‌មីន នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ចៅហ្វាយ 1