4. សំលៀកបំពាក់ឯងមិនបានសឹកនៅលើកខ្លួនសោះ ហើយជើងឯងក៏មិនបានពុរពងនៅរវាង៤០ឆ្នាំនេះផង
5. ក៏ត្រូវនឹកពិចារណាក្នុងចិត្តថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានវាយផ្ចាលឯង ដូចជាមនុស្សវាយផ្ចាលកូនរបស់ខ្លួន។
6. ដូច្នេះត្រូវឲ្យកាន់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងដើម្បីនឹងដើរតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកោតខ្លាចដល់ទ្រង់ផង។
7. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនឹងក្បាលទឹក ហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង
8. ជាស្រុកដែលមានស្រូវសាលី និងស្រូវឱកក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ហើយមានដើមអូលីវ និងទឹកឃ្មុំផង
9. ជាស្រុកដែលឯងនឹងបរិភោគអាហារ មិនមែនដោយរិតត្បិតទេ ឯងនឹងមិនខ្វះខាតអ្វីនៅស្រុកនោះឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំនោះនឹងជីករកបានទង់ដែង
10. ឯងនឹងបរិភោគទាល់តែឆ្អែត ហើយនឹងសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដោយព្រោះស្រុកដ៏ល្អ ដែលទ្រង់បានប្រទានមក។
11. ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯងដោយមិនកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ
12. ហើយកាលណាឯងបានបរិភោគឆ្អែត បានសង់ផ្ទះយ៉ាងល្អ