17. ហើយក្រែងឯងនឹកក្នុងចិត្តថា គឺដោយឥទ្ធិឫទ្ធិ ហើយនឹងកំឡាំងដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិទាំងនេះ
18. ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្ដីសញ្ញា ដែលទ្រង់បានស្បថនឹងពួកអយ្យកោឯងដូចជាមានសព្វថ្ងៃនេះ
19. តែបើឯងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯងមែន ហើយទៅប្រព្រឹត្តតាមព្រះដ៏ទៃ ទាំងគោរពប្រតិបត្តិ ក្រាបថ្វាយបង្គំដល់ព្រះនោះវិញ នោះអញធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា នឹងត្រូវវិនាសទៅអស់រលីង
20. ឯងរាល់គ្នានឹងត្រូវវិនាសទៅ ដូចជាសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់កំពុងតែធ្វើឲ្យវិនាស ពីមុខឯងចេញនោះដែរ ដោយព្រោះឯងរាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ។