ចោទិយ‌កថា 7:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ត្រូវ​ចូល​ទៅ​ទទួល​យក​នោះ ហើយ​ទ្រង់​បាន​ដេញ​សាសន៍​ជា​ច្រើន ពី​មុខ​ឯង​ចេញ គឺ​ជា​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ទាំង​៧​សាសន៍​នោះ​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង

2. កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ

3. ក៏​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​នឹង​គេ ឬ​ឲ្យ​កូន​ស្រី​ឯង​ទៅ​កូន​ប្រុស​គេ ហើយ​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​ឯង​នោះ​ដែរ

ចោទិយ‌កថា 7