2. ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានតាំងសេចក្ដីសញ្ញានឹងយើងនៅភ្នំហោរែប
3. ទ្រង់មិនបានតាំងសេចក្ដីសញ្ញានេះនឹងពួកអយ្យកោយើងទេ គឺបានតាំងនឹងខ្លួនយើងវិញ គឺនឹងយើងរាល់គ្នានេះហើយ ដែលសុទ្ធតែមានជីវិតរស់នៅសព្វថ្ងៃនេះ
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងឯង ពីកណ្តាលភ្លើងនៅលើភ្នំ
5. (នៅវេលានោះ អញបានឈរនៅជាកណ្តាលព្រះយេហូវ៉ានឹងឯងរាល់គ្នា ដើម្បីនឹងបង្ហាញប្រាប់ ពីព្រះបន្ទូលនៃទ្រង់ ដល់ឯងរាល់គ្នា ពីព្រោះឯងបានខ្លាចភ្លើងនោះ ហើយមិនបានឡើងទៅលើភ្នំនោះទេ)។
6. ទ្រង់មានព្រះបន្ទូលថា អញជាព្រះយេហូវ៉ា ជាព្រះនៃឯងដែលបាននាំឯងចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក។
7. កុំឲ្យមានព្រះឯណាទៀតនៅមុខអញឲ្យសោះ។
8. កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីនោះផង
9. ក៏កុំឲ្យក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតអញនេះ គឺព្រះយេហូវ៉ាដែលជាព្រះនៃឯងអញជាព្រះប្រចណ្ឌ អញទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ ដល់៣ហើយ៤ដំណនៃអស់អ្នកដែលស្អប់អញផង
10. តែអញផ្តល់សេចក្ដីសប្បុរសដល់ទាំងពាន់ដំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តអញទាំងប៉ុន្មានវិញ។
11. កុំឲ្យចេញព្រះនាមព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោស ដល់អ្នកណាដែលចេញព្រះនាមទ្រង់ជាអសារឥតការនោះទេ។
12. ចូរកាន់ថ្ងៃឈប់សំរាក ដើម្បីនឹងថែរក្សាឲ្យបានបរិសុទ្ធ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបង្គាប់មកហើយ
13. ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យធ្វើអស់ទាំងការរបស់ឯងចុះ