ចោទិយ‌កថា 4:14-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​អញ ឲ្យ​បង្រៀន​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ដល់​ឯង ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក ដែល​ឯង​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក​នោះ។

15. ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន ដ្បិត​ឯង​មិន​បាន​ឃើញ​រូប​អង្គ​បែប​យ៉ាង​ណា នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ឯង ពី​កណ្តាល​ភ្លើង​នៅ​ភ្នំ​ហោរែប​នោះ​ទេ

16. ក្រែង​ឯង​រាល់​គ្នា​បង្ខូច​ខ្លួន ដោយ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​ជា​អង្គ​ណា​១​ផង ទោះ​ជា​ប្រុស ឬ​ស្រី​ក្តី

ចោទិយ‌កថា 4