20. ឯពួកកាឌ់ នោះក៏ថា សូមសរសើរដល់ព្រះដែលទ្រង់ពង្រីកឲ្យកាឌ់បានធំទូលាយ គេនៅដូចជាសិង្ហញី ហើយក៏ហែកដៃ នឹងក្រយៅក្បាលផង
21. គេបានរើសយកចំណែកដំបូងសំរាប់ខ្លួន ដ្បិតនៅទីនោះមានចំណែករបស់អ្នកដែលតែងច្បាប់ គេបានមកជាមួយនឹងពួកមេលើបណ្តាជន ក៏បានសំរេចការតាមសេចក្ដីសុចរិតនៃព្រះយេហូវ៉ា ហើយតាមបញ្ញត្តដែលទ្រង់តាំងនឹងពួកអ៊ីស្រាអែល។
22. ឯពួកដាន់ នោះក៏ថា ដាន់ជាកូនសិង្ហ ដែលបានហក់ពីស្រុកបាសានមក។
23. ចំណែកពួកណែបថាលី នោះក៏ថា ឱណែបថាលីឯងដែលឆ្អែតដោយព្រះគុណ ហើយពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរឯងចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ។
24. ឯពួកអេស៊ើរ នោះក៏ថា សូមពរដល់អេស៊ើរក្នុងពួកកូនទាំងប៉ុន្មាន សូមឲ្យបងប្អូនគេបានទទួលគេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងចុះ
25. រនុកឯងនឹងបានសុទ្ធតែដែក ហើយនឹងលង្ហិន ហើយសេចក្ដីសុខរបស់ឯងនឹងនៅអស់១ជីវិតឯងដែរ។
26. ឱយេស៊ូរុនអើយ គ្មានអ្នកណាដូចព្រះ ដែលទ្រង់ជិះផ្ទៃមេឃមកជួយឯង ហើយលើពពក ដោយភាពដ៏ឧត្តមរបស់ទ្រង់នោះទេ
27. ព្រះដ៏គង់នៅអស់កល្បជានិច្ចទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង ទ្រង់បានច្រានពួកខ្មាំងសត្រូវពីមុខឯងចេញក៏មានព្រះបន្ទូលថា ចូរបំផ្លាញគេចុះ។
28. ឯពួកអ៊ីស្រាអែល គេនៅដោយសុខសាន្ត ហើយក្បាលទឹករបស់យ៉ាកុប នោះនៅតែឯង ក្នុងស្រុកដែលមានស្រូវ មានទំពាំងបាយជូរ ឯមេឃ នោះក៏ទំលាក់ទឹកសន្សើមមកដែរ
29. ឱអ៊ីស្រាអែលអើយ ឯងមានពរហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ទ្រង់ជាខែលជួយឯង ហើយជាដាវនៃសិរីល្អរបស់ឯង ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះឯង ហើយឯងនឹងជាន់លើទីខ្ពស់ទាំងប៉ុន្មានរបស់គេ។