ចោទិយ‌កថា 33:19-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. គេ​នឹង​ហៅ​អស់​ទាំង​ពួក​ជន​ឲ្យ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​សុចរិតនៅ​ទី​នោះ ដ្បិត​គេ​នឹង​ជញ្ជក់​ផល​បរិបូរ​ពី​សមុទ្រ និង​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​ពី​ខ្សាច់។

20. ឯ​ពួក​កាឌ់ នោះ​ក៏​ថា សូម​សរសើរ​ដល់​ព្រះ​ដែល​ទ្រង់​ពង្រីក​ឲ្យ​កាឌ់​បាន​ធំ​ទូលាយ គេ​នៅ​ដូច​ជា​សិង្ហ​ញី ហើយ​ក៏​ហែក​ដៃ នឹង​ក្រយៅ​ក្បាល​ផង

21. គេ​បាន​រើស​យក​ចំណែក​ដំបូង​សំរាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ​មាន​ចំណែក​របស់​អ្នក​ដែល​តែង​ច្បាប់ គេ​បាន​មក​ជា​មួយ​នឹង​ពួក​មេ​លើ​បណ្តា‌ជន ក៏​បាន​សំរេច​ការ​តាម​សេចក្ដី​សុចរិត​នៃ​ព្រះ‌យេហូវ៉ា ហើយ​តាម​បញ្ញត្ត​ដែល​ទ្រង់​តាំង​នឹង​ពួក​អ៊ីស្រា‌អែល។

22. ឯ​ពួក​ដាន់ នោះ​ក៏​ថា ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់​ពី​ស្រុក​បាសាន​មក។

23. ចំណែក​ពួក​ណែប‌ថាលី នោះ​ក៏​ថា ឱ​ណែប‌ថាលី​ឯង​ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ឯង​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ។

ចោទិយ‌កថា 33