1. នេះជាពរដែលម៉ូសេ ជាអ្នកសំណប់របស់ព្រះ បានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល មុនដែលលោកស្លាប់
2. គឺថា ព្រះយេហូវ៉ាទ្រង់បានយាងមកពីភ្នំស៊ីណាយ ហើយបានក្រោកពីភ្នំសៀរមកឯគេ ទ្រង់បានភ្លឺមកពីភ្នំប៉ារ៉ាន ទ្រង់ក៏បានចេញពីពួកបរិសុទ្ធទាំងសល់សែនមកឯនៅខាងព្រះហស្តស្តាំទ្រង់ នោះមានភ្លើងដ៏ជាក្រឹត្យវិន័យសំរាប់គេ
3. តែទ្រង់ក៏ស្រឡាញ់ដល់រាស្ត្រទ្រង់ដែរ ពួកបរិសុទ្ធរបស់ទ្រង់ សុទ្ធតែនៅជាប់ក្នុងព្រះហស្តទ្រង់ គេបានអង្គុយនៅទៀបព្រះបាទ ហើយទទួលព្រះបន្ទូលនៃទ្រង់
4. ម៉ូសេបានឲ្យក្រឹត្យវិន័យមកយើងរាល់គ្នា គឺជាមរដក សំរាប់ពួកជំនុំនៃយ៉ាកុប
5. លោកជាស្តេចនៅក្នុងពួកយេស៊ូរុន ក្នុងកាលដែលពួកមេលើរាស្ត្របានប្រមូលគ្នា ព្រមទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង។
6. សូមឲ្យរូបេនរស់នៅ កុំឲ្យស្លាប់ឡើយ ក៏កុំឲ្យពួកគេមានគ្នាតិចដែរ។
7. ឯពួកយូដា នោះបានពរដូច្នេះថា ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យរបស់យូដា ហើយនាំគេចូលទៅឯសាសន៍ខ្លួន សូមឲ្យដៃគេបានល្មមនឹងខ្លួន ហើយសូមទ្រង់ជួយទាស់ចំពោះពួកតតាំងនឹងគេផង។