25. នោះលោកបង្គាប់ដល់ពួកលេវី ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាថា
26. ចូរយកគម្ពីរក្រឹត្យវិន័យនេះ ទៅដាក់នៅត្រង់ចំហៀងហឹប នៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាទៅ ឲ្យបាននៅទីនោះ សំរាប់ជាទីបន្ទាល់ទាស់នឹងឯង
27. ដ្បិតអញស្គាល់ចិត្តបះបោរ និងក្បាលរឹងរបស់ឯងរាល់គ្នាហើយ មើល កាលអញកំពុងរស់នៅជាមួយនឹងឯងរាល់គ្នាសព្វថ្ងៃ ម៉េចឯងបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចំណង់បើថ្ងៃក្រោយដែលអញស្លាប់ទៅ នោះតើនឹងលើសជាងអម្បាលម៉ានទៅទៀត