15. រួចព្រះយេហូវ៉ាទ្រង់លេចមកក្នុងត្រសាល នៅក្នុងបង្គោលពពក ពពកនោះក៏ស្ថិតនៅពីលើទ្វារត្រសាល។
16. ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើលឯងត្រូវដេកលក់ទៅជាមួយនឹងពួកអយ្យកោឯង ឯបណ្តាជនទាំងនេះ គេនឹងលើកគ្នាផិតទៅតាមព្រះដទៃ ជាព្រះរបស់ស្រុកដែលគេចូលទៅនៅកណ្តាលនោះ គេនឹងបោះបង់ចោលអញ ព្រមទាំងផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងគេចេញ
17. នោះសេចក្ដីកំហឹងរបស់អញនឹងបានកាត់ឡើង ទាស់នឹងគេនៅថ្ងៃនោះ រួចអញនឹងបោះបង់ចោលគេដែរ ហើយនឹងគេចមុខចេញពីគេទៅ នោះគេនឹងត្រូវស៊ីបង្ហិន ហើយនឹងកើតមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនយ៉ាង ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា សេចក្ដីអាក្រក់ទាំងនេះបានមកលើយើងដោយព្រោះតែព្រះនៃយើង ទ្រង់មិនគង់ក្នុងពួកយើងទេតើ
18. តែនៅថ្ងៃនោះ អញនឹងគេចមុខចេញជាប្រាកដ ដោយព្រោះសេចក្ដីអាក្រក់ទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត ដោយងាកបែរទៅតាមព្រះដទៃ