12. គឺដើម្បីឲ្យទ្រង់បានតាំងឯង ទុកជារាស្ត្ររបស់ទ្រង់នៅថ្ងៃនេះ ហើយឲ្យទ្រង់បានធ្វើជាព្រះដល់ឯង ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯង ហើយដូចជាទ្រង់បានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកអយ្យកោឯងដែរ។
13. អញតាំងសេចក្ដីសញ្ញា ហើយសម្បថនេះ មិនមែនតែនឹងឯងរាល់គ្នាប៉ុណ្ណោះ
14. គឺនឹងពួកអ្នកដែលឈរជាមួយនឹងយើងរាល់គ្នានៅទីនេះ នាចំពោះព្រះយេហូវ៉ា ជាព្រះនៃយើង នៅថ្ងៃនេះ ព្រមទាំងពួកអ្នកដែលមិននៅឯនេះ ជាមួយនឹងយើងរាល់គ្នានៅថ្ងៃនេះដែរ
15. (ដ្បិតឯការទាំងប៉ុន្មាន ដែលកើតដល់យើងនៅក្នុងស្រុកអេស៊ីព្ទ ហើយតាមផ្លូវដែលយើងបានដើរកាត់ កណ្តាលសាសន៍ទាំងប៉ុន្មាន ហួសមកដល់ទីនេះ នោះឯងរាល់គ្នាដឹងស្រាប់ហើយ