1. នោះម៉ូសេ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏បង្គាប់ដល់បណ្តាជនថា ចូរកាន់តាមគ្រប់ទាំងបញ្ញត្ត ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ
2. រួចនៅថ្ងៃដែលឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកឯង នោះត្រូវឲ្យរៀបថ្មឡើងហើយបូកបាយអចុះ
3. ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ ចុះនៅនឹងថ្មនោះ ក្នុងកាលដែលឆ្លងទៅ ដើម្បីនឹងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯងបានមានព្រះបន្ទូលហើយ
4. កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ ត្រូវឲ្យរៀបថ្មនោះឡើង នៅលើភ្នំអេបាល តាមដែលអញបង្គាប់នៅថ្ងៃនេះ រួចបូកបាយអផង
5. នៅទីនោះក៏ត្រូវស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង គឺជាអាសនាធ្វើពីថ្ម មិនត្រូវឲ្យយកដែកពន្លាកទៅដាប់ឡើយ
6. ត្រូវស្អាងអាសនាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដោយថ្មទាំងមូល ហើយថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នៅលើអាសនានោះ