13. នៅក្នុងថង់ឯង មិនត្រូវមានកូនជញ្ជីង២យ៉ាង គឺ១ធ្ងន់១ស្រាលឡើយ
14. ក៏មិនត្រូវមានរង្វាល់២យ៉ាង១ធំ១តូច នៅក្នុងផ្ទះឯងដែរ
15. ត្រូវឲ្យមានកូនជញ្ជីងត្រឹមត្រូវពេញទំងន់ និងរង្វាល់ត្រឹមត្រូវពេញខ្នាតដែរ ដើម្បីឲ្យឯងមានជីវិតយូរអង្វែងតទៅ នៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ
16. ដ្បិតអស់អ្នកណាដែលធ្វើយ៉ាងនោះ គឺដែលប្រព្រឹត្តការដ៏ទុច្ចរិត នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជាព្រះនៃឯងណាស់។