ចោទិយ‌កថា 22:12-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ត្រូវ​ឲ្យ​ឯង​ធ្វើ​រំយោល ភ្ជាប់​ត្រង់​ជាយ​ទាំង​៤​នៃ​សំពត់​ដែល​ឯង​ស្លៀក​ផង។

13. បើ​អ្នក​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​វិញ

14. ហើយ​ចាប់​តាំង​និយាយ​កេរ្ដិ៍​ពី​នាង ព្រម​ទាំង​នាំ​ឲ្យ​នាង​មាន​ឈ្មោះ​អាក្រក់ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​យក​ស្ត្រី​នេះ ហើយ​កាល​បាន​ចូល​ទៅ​ឯ​វា នោះ​ឃើញ​ថា​មិន​បរិសុទ្ធ​ទេ

15. នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាង នាំ​យក​ទី​សំគាល់ ពី​សេចក្ដី​បរិសុទ្ធ​របស់​នាង ទៅ​ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​ត្រង់​មាត់​ទ្វារ​ក្រុង

16. រួច​ត្រូវ​ឲ្យ​ឪពុក​នាង​ជំរាប​ដល់​ពួក​ចាស់‌ទុំ​ថា ខ្ញុំ​បាន​ឲ្យ​កូន​ខ្ញុំ​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នេះ តែ​គេ​បែរ​ជា​ស្អប់​វិញ

ចោទិយ‌កថា 22