ចោទិយ‌កថា 20:17-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​វិញ គឺ​ជា​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​មក

18. ដើម្បី​កុំ​ឲ្យ​គេ​បង្ហាត់​បង្រៀន ឲ្យ​ឯង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​នឹង​ឈ្មោះ​ថា ឯង​រាល់​គ្នា​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯ​ឯង​ហើយ។

19. កាល​ណា​ឯង​ឡោម‌ព័ទ្ធ​ទី​ក្រុង​ណា​ជា​យូរ ដោយ​ច្បាំង​ដណ្តើម​យក នោះ​មិន​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ឡើយ ដ្បិត​នឹង​បរិភោគ​ផ្លែ​ឈើ​នោះ​បាន ដូច្នេះ​មិន​ត្រូវ​ឲ្យ​កាប់​ឡើយ ដ្បិត​ដើម​ឈើ​នៅ​វាល​ជា​មនុស្ស​ឬ​អី បាន​ជា​ត្រូវ​ឲ្យ​ឯង​ច្បាំង​នឹង​វា​ដែរ​ដូច្នេះ

20. មាន​ច្បាប់​កាប់​តែ​ដើម​ឈើ​ណា ដែល​ដឹង​ថា​បរិភោគ​ផ្លែ​មិន​បាន​ប៉ុណ្ណោះ ត្រូវ​ឲ្យ​កាប់​ដើម​ឈើ​ទាំង​នោះ យក​ទៅ​ធ្វើ​ជា​របាំង​ទាស់​នឹង​ទី​ក្រុង​ដែល​ច្បាំង​នឹង​ឯង ដរាប​ដល់​គេ​ទទួល​ចុះ​ចាញ់។

ចោទិយ‌កថា 20