2. នោះត្រូវញែកទីក្រុង៣ចេញ សំរាប់ឯង នៅកណ្តាលស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យក
3. ត្រូវឲ្យរៀបចំផ្លូវ ហើយចែកស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យគ្រងជាមរដក ចេញជា៣ផ្នែក ដើម្បីឲ្យអស់អ្នកណាដែលសំឡាប់គេ បានរត់ទៅជ្រកនៅឯទីនោះ។
4. នេះជាច្បាប់ខាងឯអ្នកដែលសំឡាប់គេ ហើយរត់ទៅជ្រកអាស្រ័យនៅទីក្រុងនោះ ដើម្បីនឹងឲ្យរួចជីវិតបាន គឺអ្នកណាមួយដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ក៏មិនបានស្អប់កាលពីមុនដែរ
5. ឧបមាដូចជាមនុស្សណាម្នាក់ ដែលទៅព្រៃកាប់ឧសជាមួយនឹងអ្នកជិតខាងខ្លួន ហើយក៏លើកពូថៅឡើង និងកាប់រំលំដើមឈើ ស្រាប់តែផ្លែរបូតចេញពីដង ទៅត្រូវអ្នកជិតខាងដល់ស្លាប់ ដូច្នេះត្រូវឲ្យអ្នកនោះរត់ទៅជ្រកអាស្រ័យ នៅទីក្រុងណាមួយនោះ ឲ្យបានរួចជីវិតចុះ
6. ក្រែងអ្នកដែលត្រូវសងសឹកនឹងឈាម បានដេញតាមអ្នកដែលសំឡាប់គេឲ្យទាន់ ដោយព្រោះផ្លូវនោះឆ្ងាយ ក្នុងកាលដែលចិត្តកំពុងខឹងក្តៅនៅឡើយ រួចក៏វាយអ្នកនោះសំឡាប់ទៅ តែអ្នកនោះមិនគួរនឹងស្លាប់ទេ ពីព្រោះមិនបានស្អប់គេពីដើមឡើយ
7. ហេតុនោះបានជាអញបង្គាប់ថា ចូរញែកទីក្រុង៣សំរាប់ឯងចុះ
8. ហើយបើព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់វាតព្រំប្រទល់របស់ឯងឲ្យធំឡើង ដូចជាទ្រង់បានស្បថនឹងពួកអយ្យកោ ហើយទ្រង់ប្រទានស្រុកទាំងអស់ ដែលទ្រង់បានសន្យា និងឲ្យដល់ពួកអយ្យកោឯង
9. ដោយឯងនឹងកាន់ ហើយប្រព្រឹត្តតាមសេចក្ដីបញ្ញត្តដែលអញបង្គាប់មក នៅថ្ងៃនេះ គ្រប់ជំពូក ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងដើរតាមផ្លូវទ្រង់ ជាដរាបទៅ នោះត្រូវឲ្យបន្ថែមទីក្រុង៣ទៀត
10. ដើម្បីកុំឲ្យមានការខ្ចាយឈាម របស់មនុស្សឥតទោសនៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដករបស់ឯង ហើយយ៉ាងនោះ មានឈាមធ្លាក់មកលើឯងនោះឡើយ។
11. ប៉ុន្តែបើមនុស្សណាមានចិត្តស្អប់ ដល់អ្នកជិតខាងខ្លួន ហើយលបចាំស្ទុះទៅវាយឲ្យដល់ស្លាប់ រួចរត់ទៅជ្រកនៅទីក្រុងណាមួយនោះ