19. ក្នុងហ្វូងគោហ្វូងចៀមរបស់ឯង នោះត្រូវញែកអស់ទាំងកូនឈ្មោល ដែលកើតជាដំបូងចេញ ទុកជាបរិសុទ្ធ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង មិនត្រូវយកកូនដែលកើតជាដំបូងពីមេគោឯង ទៅប្រើធ្វើការអ្វី ឬកាត់រោមរបស់កូនដែលកើតជាដំបូង ពីមេចៀមឯងនោះឡើយ
20. រាល់តែឆ្នាំ ត្រូវឲ្យឯង និងពួកផ្ទះឯងបរិភោគសត្វនោះនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងរើស
21. បើសត្វនោះមានស្លាកស្នាមអ្វី គឺបើខ្ញើច ឬខ្វាក់ ឬមានខ្ចោះអាក្រក់ត្រង់ណាក្តី នោះមិនត្រូវឲ្យឯងថ្វាយជាយញ្ញបូជា ដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ
22. ឯងនឹងបរិភោគសត្វនោះនៅក្នុងទីក្រុងឯងបានទោះទាំងអ្នកស្អាត និងអ្នកដែលមិនស្អាតផង ដូចជាបរិភោគឈ្លូស ហើយនឹងប្រើសដែរ
23. ប៉ុន្តែមិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដី ដូចជាទឹកវិញ។