ចោទិយ‌កថា 12:9-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ដ្បិត​ឯង​រាល់​គ្នា​មិន​ទាន់​បាន​ចូល​ដល់​សេចក្ដី​សំរាក និង​មរដក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​នៅ​ឡើយ​ទេ

10. តែ​កាល​ណា​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​សំរាក​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ និង​ឲ្យ​ឯង​បាន​នៅ​ដោយ​សុខ‌សាន្ត​ហើយ

11. នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង

12. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​អរ​សប្បាយ​ឡើង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​កូន​ប្រុស កូន​ស្រី​ឯង និង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​នឹង​ពួក​លេវី​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង ដ្បិត​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មរដក​នៅ​ជា​មួយ​នឹង​ឯង​ទេ

13. ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង​នៅ​អស់​ទាំង​ទី​កន្លែង​ណា ដែល​ឯង​ប្រទះ​ឃើញ​នោះ​ឡើយ

ចោទិយ‌កថា 12