ចោទិយ‌កថា 12:1-2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ច្បាប់ និង​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​ប្រទាន​ឲ្យ​ទទួល​យក រហូត​ដល់​គ្រប់​១​ជីវិត​ដែល​ឯង​រាល់​គ្នា​រស់​នៅ​លើ​ផែនដី

2. គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គ្រប់​ទី​កន្លែង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ឯង​នឹង​បណ្តេញ​ចេញ​នោះ ជា​កុំ​ខាន គឺ​ជា​កន្លែង​ដែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ នៅ​លើ​ភ្នំ​ធំ​តូច ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង

ចោទិយ‌កថា 12